កំពូលឆ្នាំសំណាងទាំង៣ ទទួលលាភធំពីទេវតា ចាប់ពីឆ្នាំ ២០២២ រហូតដល់ឆ្នាំ ២០២៦

អ្នកជំនាញ​ហុងស៊ុយ​បាន​ឱ្យដឹងថា ចាប់ពី​ឆ្នាំ​២០២២ រហូតដល់​ឆ្នាំ​២០២៦ អ្នកកើតក្នុងឆ្នាំទាំង៣ខាងក្រោមនេះ​នឹង​ទទួលបាន​លាភ​សំណាង​ច្រើន​ជាងគេ រយ់ពេលដល់ទៅ៥ឆ្នាំជាប់គ្នា ដូច្នេះ អ្នកគួរតែក្ដោបក្ដាប់ និងប្រើពេលវេលាទាំងនេះឱ្យបានល្អ ដើម្បីដុះខាត់ និងអភិវឌ្ឍន៍ ក៏ដូចជាប្រមូលទ្រព្យឱ្យបានច្រើន​តាមដែលអាចធ្វើទោបាន។

១. ឆ្នាំរកា

អ្នកកើតក្នុងឆ្នាំរកា គឺជាមនុស្សឆ្លាត និងមានធនធានច្រើន។ បើ​និយាយ​ពី​សំណាង​វិញ មនុស្សដែលកើតក្នុងឆ្នាំនេះ​​ កើត​មក​មាន​ទេព​កោសល្យ​សម្រាប់​ភាព​រុងរឿង ដែល​មាន​ន័យ​ថា​ ជា​អ្នក​មាន​ប្រាក់​ចំណូល​បន្ទាប់បន្សំ។

ចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៦ នៅពេលដែលជួបមនុស្សថ្លៃថ្នូរ ដើម្បីណែនាំផ្លូវ មនុស្សដែលកើតឆ្នាំនេះ នឹងដឹងពីរបៀបវិនិយោគ និងធ្វើអាជីវកម្ម ដើម្បីនាំមកនូវប្រាក់ចំណេញ និងប្រាក់ចំណូលយ៉ាងច្រើន។ នេះជួយសត្វនេះឱ្យឆាប់មានជីវិតពេញលេញ និងសម្បូរសប្បាយ។

Image_2021 11 23_141349

២. ឆ្នាំមមីរ

អ្នក​ដែល​កើតឆ្នាំមមី គឺ​ជា​មនុស្ស​ទៀងត្រង់ ចិត្តល្អ ហើយ​តែងតែ​ខិតខំ​ធ្វើ​ជា​អ្នកដឹកនាំ​ក្នុង​វិស័យដែលគេកំពុងតែគ្រប់គ្រង​។ មិនតែប៉ុណ្ណោះ មនុស្សដែលកើតក្នុងឆ្នាំនេះ ក៏មានចិត្តចង់ជួយមិត្តយ៉ាងស្វាហាប់ផងដែរ ទើបពួកគេរមែងទទួលបានការស្រលាញ់ និងទទួលបានពរជ័យជាច្រើនត្រឡប់មកវិញ។

ចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៦ មិត្តភក្តិ គឺជាអ្នកជំនាញដែលនាំមកនូវព័ត៌មានជាច្រើនដែលមានប្រយោជន៍សម្រាប់ការលើកកម្ពស់ការងារ ក៏ដូចជារកប្រាក់ចំណូលបានច្រើន។ ដរាបណាអ្នកកើតឆ្នាំមមីរ មិនបោះបង់ពាក់កណ្តាលផ្លូវ ហើយបន្តការប្រឹងប្រែង នោះពួកគេប្រាកដជាមានឱកាសកាន់តែច្រើន ដើម្បីក្លាយជាអ្នកមាន និងរកលុយចូលឆ្នាំសកល។



Image_2021 11 23_141436

៣. ឆ្នាំរោង

អ្នកដែលកើតក្នុងឆ្នាំរោង មានជោគវាសនារាសីល្អប្រពៃ កើតមកជាមួយនឹងពរជ័យពីឋានសួគ៌ ជួបតែសំណាងមិនចេះចប់។ ចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៦ ដោយការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន និងសំណាងល្អ មនុស្សដែលកើតឆ្នាំនាគ អាចទាក់ទាញគម្រោងវិនិយោគជាច្រើនដែលនាំមកនូវប្រាក់ច្រើនយ៉ាងរហ័ស។

ជាទូទៅ រាសី​នាគ​ក្នុង​ឆ្នាំ​ខាង​មុខ​នឹង​ល្អ​ប្រសើរ​ណាស់ គ្រាន់តែ​ប្រឹងប្រែង​ឱ្យ​អស់​លទ្ធភាព​ដែលមាន​ ទើបអ្នកអាចទទួលបានសំណាងកាន់តែច្រើន៕

3eeb9f4b7e732a36dcc78885fef9720c

*ព័ត៌មាននៅក្នុងអត្ថបទនេះគឺសម្រាប់តែឯកសារយោងប៉ុណ្ណោះ!

ប្រែសម្រួលដោយ៖ Knongsrok