កើតមកជាមនុស្សស្រី ត្រូវតែចេះតុបតែងខ្លួនឱ្យស្អាត ដើម្បីបង្កើនទំនុកចិត្ត និងលើកសម្រស់ខ្លួនឯង មិនមែនដើម្បីបង្អួត ឬទាក់ទាញចំណាប់អារម្មណ៍ពីអ្នកណាទេ

អ្នកខ្លះនិយាយថា "មិនដឹងជាស្អីតែងខ្លួនមិនដឹងជាឱ្យអ្នកណាមើល តែងខ្លួនធ្វើមើលតែតារា តែងខ្លួនទាក់ទាញអ្នកណាហ្មង" ចង់ប្រាប់ថា ការតុបតែងខ្លួន មិនមែនដើម្បីសម្រាប់ទាក់ទាញចំណាប់អារម្មណ៍ពីអ្នកណាទេ ក៏មិនមែនបង្អួត ឬប្រជែងអ្នកណាដែរ។

ការតែងខ្លួន គឺជាអ្វីដែលមនុស្សស្រីគប្បីត្រូវតែចេះ ព្រោះសម្រស់ក៏ជាផ្នែកមួយសំខាន់ដែរសម្រាប់មនុស្សស្រី មិនថានៅលីវ ឬមានប្ដីក៏ដោយ។ យើងតែងខ្លួន ដើម្បីខ្លួនឯង យើងតែងខ្លួនដើម្បីឱ្យខ្លួនឯងមានទំនុកចិត្ត វាជារឿងធម្មតាទៅហើយ មិនមែនទាល់តែតារា ទើបអាចតែងខ្លួនស្អាតៗបាននោះទេ។

កុំខ្វល់ពីសម្ដីអ្នកណា កុំខ្វល់ពីការគិតរបស់គេ សំខាន់ ត្រូតែស្អាតជានិច្ច ស្អាតគ្រប់ពេលវេលា ស្អាតរូបរាង សម្រស់ ស្អាតកេរ្តិ៍ឈ្មោះ ស្អាតចិត្ត ស្អាតគំនិត សម្ដីសម្ដៅក៏ត្រូវតែស្អាតល្អ នេះជាអ្វីដែលមនុស្សស្រីត្រូវតែមានទាំងព្រម។ ជាពិសេសនោះគឺ យើងត្រូវតែស្អាត ពូកែ ឆ្លាត រឹងមាំ នឹងន ហាមទន់ជ្រាយ ឬខូចចិត្តព្រោះតែការគិត និងសម្ដីផ្ដេសផ្ដាសរបស់អ្នកដទៃ៕

92319989_1137381236655244_4628657070596423680_o

92692810_1137380756655292_6912235424614187008_o



92693955_1137381166655251_4448669422311178240_o

92774080_1137380899988611_7960401581654933504_o

92823127_1137380729988628_8122256852974043136_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ 

រូបភាព ៖ សិដ្ឋ (Videographer)