កូនៗគួរតែដឹង! ៣ យ៉ាងដែលឪពុកម្ដាយចាស់ៗ តែងតែខ្លាច និងព្យាយាមលាក់បាំង មិនចង់ឱ្យកូនៗដឹង

កូនកាន់តែធំ ឪពុកម្ដាយក៏កាន់តែចាស់ កូនខ្លះ ប្រហែលជាធុញទ្រាន់នឹងទង្វើ ក៏ដូចជាសកម្មភាពរបស់ឪពុកម្ដាយដែលចាស់ ទ្រុឌទ្រោម ជរា ឈឺថ្កាត់ជាដើម។ មែនហើយ មនុស្សចាស់ ចិត្តច្រើនណាស់ មានរឿងខ្លះគាត់តែងតែព្យាយាមចង់ឱ្យកូនៗដឹង និងយកចិត្តទុកដាក់ចំពោះគាត់ ដែលជាឪពុកម្ដាយ ចង់ឱ្យកូននៅក្បែរ គាត់ពិតជាមានការទាមទារច្រើន។

តែយ៉ាងណាមិញ ឪពុកម្ដាយចាស់ៗភាគច្រើន គឺរមែងលាក់បាំង និងមានអារម្មណ៍ភ័យខ្លាចចំពោះរឿងទាំង ៤ យ៉ាងខាងក្រោមនេះ ដូច្នេះ កុំនាមជាកូន អ្នកគួរតែដឹង និងយកចិត្តទុកដាក់ចំពោះរឿងទាំងនេះឱ្យបានច្រើន ។

Aging Parents 4 700x420

១. ខ្លាចកូនៗនឹងមានសំណាងអាក្រក់ ប៉ុន្តែក្នុងនាមជាឪពុកម្ដាយមិនអាចជួយបាន

នៅពេលដែលឪពុកម្តាយរបស់អ្នកចាស់ ហើយខ្សោយ ពួកគាត់ពិតជាមិនអាចជួយអ្នកបានច្រើនដូចពីមុននោះទេ។ ពួកគាត់គ្រាន់តែអាចផ្តល់យោបល់ បារម្ភ សួរជាញឹកញាប់អំពីស្ថានភាពរបស់អ្នក។ ពេល​កូន​រង​ទុក្ខ គឺ​ឪពុក​ម្តាយ​ជាអ្នកដែល​រង​ទុក្ខ​ខ្លាំង​ជាង​កូនទៅទៀត។

មានពេលខ្លះដែលមិត្តភក្តិលេងសើច និងបង្កបញ្ហាដល់អ្នក ប៉ុន្តែមានតែឪពុកម្តាយអ្នកទេដែលបារម្ភ និងស្រលាញ់កូនដោយគ្មានលក្ខខណ្ឌ។

២. ខ្លាច​រំខាន​កូន ទោះ​ឈឺ​ក៏​មិន​ហ៊ាន​និយាយ

ប្រសិន​បើ​ថ្ងៃ​ណា​មួយ ​អ្នក​ទទួល​បាន​សារ​ពី​ឪពុក​ម្តាយ​របស់​អ្នក​ថា​ពួក​គាត់​ឈឺ វា​ច្បាស់​ជា​ធ្ងន់ធ្ងរហើយ។ ដោយ​សារ​ជំងឺ​នេះ​មាន​កម្រិត​ស្រាល ឪពុក​ម្ដាយ​របស់​អ្នក​នឹង​មិន​រំខាន​អ្នក ហើយ​ក៏​មិន​ប្រាប់​អ្នក​ដែរ។

នៅពេលដែលឪពុកម្តាយចាស់ជរា ខ្សោយ ឈឺ ពួកគាត់នឹងលាក់បាំងកូនៗ និងចៅៗដោយស្វ័យប្រវត្តិថា ពួកគាត់សុខសប្បាយជាទេ។ តាមពិតទៅ ពួកគាត់​មិន​ចង់​បង្ក​បញ្ហា​ដល់​កូន​ទេ នេះ​ជា​ជំងឺ​របស់​ឪពុកម្តាយ​ភាគច្រើន​។ ការស៊ូទ្រាំ និងការអត់ធ្មត់របស់ឪពុកម្តាយគឺ "អស្ចារ្យ" ដោយសារតែពួកគេមិនចង់រំខានកូនរបស់ពួកគេមនុស្សចាស់ទាំងពីរនឹងមើលថែគ្នាទៅវិញទៅមក។



Old Hands

៣. ខ្លាចកូនមិនពេញចិត្ត ដូច្នេះខ្ញុំតែងតែប្រយ័ត្នពេលនិយាយស្ដី

នៅពេលដែលអ្នកដឹងថា រាល់ពេលដែលឪពុកម្តាយរបស់អ្នកឈរនៅមុខអ្នក ហើយនិយាយដោយប្រុងប្រយ័ត្ននោះមានន័យថា ពួកគាត់ចាស់ហើយ។ ធម្មតា មនុស្សកាន់តែចាស់ កាន់តែនិយាយច្រើន។

តែអ្នកត្រូវដឹងថា មនុស្សចាស់ និយាយហើយ គាត់មិនសូវចាំនូវអ្វីដែលគាត់បាននិយាយនោះឡើយ។ នៅពេលដែលឪពុកម្តាយកាន់តែចាស់ ដូចជាកូនក្មេងអ៊ីចឹង ពួកគាត់តែងតែសម្លឹងមើលមុខអ្នកដើម្បីមើលថា តើអ្នកសប្បាយចិត្ត ឬសោកសៅ។ ទោះជីវិតលំបាកប៉ុនណាក៏ដោយ កុំបន្ទោសឪពុកម្តាយ ព្រោះពួកគាត់បានប្រឹងប្រែងដើម្បីកូនពេញមួយជីវិតហើយ។

៤. អារម្មណ៍

មនុស្ស​ម្នាក់ៗ​នឹង​ចាស់​ទៅ​ៗ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។ ឪពុកម្តាយនឹងចាស់ផងដែរ ដែលជារូបរាងរបស់អ្នកនាពេលអនាគត។ ពេល​ចាស់​ទៅ​ឪពុក​ម្ដាយ​នៅ​តែ​គិត​ដល់​កូន​តែ​ពេល​ខ្លះ​ ក៏ខ្លាច​រំខាន។

ជាការពិត សេចក្តីស្រឡាញ់របស់ឪពុកម្តាយចំពោះកូន គឺគ្មានលក្ខខណ្ឌ និងមិនអាចដាក់ចុះបានឡើយ។ នៅក្នុងផ្ទះ មានឪពុក​ម្តាយ​នៅ​ក្បែរ​នោះ ​គឺ​ជា​សុភមង្គល​បំផុត​ក្នុង​ជីវិត។ ពេល​ឪពុក​ម្ដាយ​ស្លាប់ ក្នុងផ្ទះ ក៏ប្រែជាស្ងប់ស្ងាត់ មិនកក់ក្ដៅដូចមុនឡើយ៕

អត្ថបទ ៖ Phunutoday / Knongsrok