ការប្រកាន់ខ្ជាប់នូវ ៥ ចំណុចនេះហើយ ដែលធ្វើឱ្យជីវិតមនុស្សស្រី​ គ្មានសេរីភាព ដូចរស់នៅក្នុងទ្រុងអ៊ីចឹង

ជាក់ស្ដែងណាស់ ជីវិតមានក្ដីសុខ សិរីភាព ឬវេទនា ដូចជាប់ក្នុងទ្រុង គឺអាស្រ័យលើមនុស្សស្រីខ្លួនឯង ដែលជាអ្នកដាក់សម្ពាធ និងសាងបញ្ហាឱ្យខ្លួនឯង។ យ៉ាងណាមិញ មនុស្សស្រីដែលប្រកាន់ខ្ជាប់នូវគំនិតទាំង ៥ ខាងក្រោមនេះហើយ ដែលធ្វើឱ្យជីវិតខ្លួនឯង ដូចជាប់ក្នុងទ្រុង រស់នៅគ្មានសេរីភាពនោះឡើយ។

១. ខ្វល់ពី​ភ្នែក​អ្នក​ដទៃ​ពេក

ពេលសម្រេចចិត្ត ឬធ្វើអ្វីមួយ យើងតែងតែខ្លាចនូវអ្វីដែលអ្នកដទៃគិតមកលើយើង។ នៅពេលដែលសុបិនរបស់យើងខុសពីអ្នកដទៃ យើងខ្លាចក្នុងការចែករំលែកក្តីសុបិនរបស់យើងជាមួយពួកគេ… នៅពេលដែលការគិតរបស់យើងខុសពីគេ យើងខ្លាចក្នុងការនិយាយចេញមក ហើយត្រូវអ្នកដទៃវិនិច្ឆ័យ គិតមិនល្អមកលើយើង។

តាមពិតរឿងដដែលនេះ សម្រាប់មនុស្សម្នាក់ ប្រហែលជាគ្មានន័យអ្វីទាំងអស់ គ្មានអ្វីសំខាន់ទេ ប៉ុន្តែសម្រាប់មនុស្សម្នាក់ទៀត វាគឺជាការសម្រេចចិត្តពេញមួយជីវិតរបស់ពួកគេ។ ដូច្នេះហើយ នៅពេលដែលអ្នកឃើញរឿងត្រឹមត្រូវ ស្របតាមក្តីស្រមៃ និងក្តីប្រាថ្នារបស់ខ្លួនឯងហើយនោះ សូមកុំយកចិត្តទុកដាក់នឹងភ្នែកអ្នកដទៃពេក ត្រូវក្លាហានហ៊ានធ្វើ ទើបទទួលបានជោគជ័យ។

១

២. ការ​ខ្វល់ខ្វាយ​ខ្លាំង​ពេក​នឹង​ការ​រំពឹង​ទុក​របស់​អ្នក​ដទៃ

មាន​ការ​រំពឹង​ទុក​ជា​ច្រើន​ប្រភេទ​ក្នុង​លោក​នេះ ដែល​ប្រៀប​ដូច​ជា​ច្រវាក់​ដែល​ចង​យើងអ៊ីចឹងដែរ។ ការរំពឹងទុករបស់ឪពុកម្តាយ គ្រូបង្រៀន មិត្តភក្តិ។ មនុស្សជាច្រើន ដោយសារតែពួកគេចង់បំពេញការរំពឹងទុករបស់អ្នកដទៃ រស់នៅមិនស្មោះត្រង់នឹងខ្លួនឯង។ ឆ្ងល់ថាតើវាមានតម្លៃអ្វីទៅ?

៣. ខ្លាចមិនដូចអ្នកដទៃ



មនុស្សគ្រប់រូបមានការភ័យខ្លាចខុសពីអ្នកដទៃ។ គំនិតទាំងនោះរារាំងអ្នកពីការធ្វើរឿងដ៏អស្ចារ្យ។ មនុស្សម្នាក់ៗជាបុគ្គលពិសេស មានគុណសម្បត្តិរៀងៗខ្លួន ដែលមានតែយើងទេដែលដឹងច្បាស់ ដូច្នេះយើងត្រូវលះបង់ចិត្តនេះចោល នោះយើងពិតជាអាចក្លាយជាខ្លួនឯងបានយ៉ាងពិតប្រាកដ។

២

៤. ការយកចិត្តទុកដាក់ខ្លាំងពេកចំពោះរូបភាពរបស់អ្នកនៅក្នុងក្រសែភ្នែកអ្នកដទៃ

បុគ្គល​ដែល​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ពេក​ ចំពោះ​អ្វី​មួយ​គឺពិតជា​ហត់​នឿយខ្លាំង​ណាស់។ កាលណាយើងខ្វល់ខ្វាយពីរូបខ្លួនឯងក្នុងអារម្មណ៍អ្នកដទៃពេក ខ្វល់ខ្វាយពីរូបភាពរបស់យើងក្នុងក្រសែភ្នែកអ្នកដទៃថាល្អ ឬមិនល្អ យើងតែងតែបន្លំខ្លួន និងរស់នៅក្នុងពិភពក្លែងក្លាយ សម្ដែង ដើម្បីផ្គាប់ភ្នែកគេ ពេលនោះ អ្នកលែងជាខ្លួនឯងហើយ។

៥. យកចិត្តទុកដាក់ខ្លាំងពេក ថាតើអ្នកដទៃចូលចិត្តអ្នកឬអត់?

ការរស់នៅក្នុងជីវិត គឺមិនសំខាន់នោះទេ ទោះអ្នកជ្រើសរើសធ្វើ ឬមិនធ្វើអ្វីមួយ នឹងមានមនុស្សដែលស្រលាញ់ និងអ្នកមិនចូលចិត្តអ្នកដូចតែគ្នា។ “ចង់ផ្គាប់ចិត្តអ្នកដទៃ” គឺជាកំហុសដែលមនុស្សជាច្រើនធ្វើ។ គេបារម្ភថាអ្នកដទៃមិនចូលចិត្តគេ តែភ្លេចថា ម្នាក់ៗគឺប្លែកពីគេ មនុស្សគ្រាន់តែទាក់ទាញ ដោយពន្លឺចែងចាំងពីខាងក្នុងមនុស្សម្នាក់ មិនមែនពីខាងក្រៅទេ៕

ប្រភព ៖ Phunutoday / Knongsrok