ការដកខ្លួនដ៏ល្អបំផុត គឺឈប់នៅរំខានគេទៀត

មានគេនិយាយថា ស្រលាញ់មនុស្សម្នាក់ប្រៀបដូចជាស្រលាញ់កូនកោះដាច់ស្រយាលមួយអ៊ីចឹង មិនអាចទៅក្បែរបាន ក៏មិនអាចចេញទៅណាបាន គ្រាន់តែអាចនៅរេរាក្បែរគេតែប៉ុណ្ណោះ។ សេចក្តីស្នេហា គឺរមែងធ្វើឱ្យមនុស្សឈ្លក់វង្វេង ធ្លាប់ធ្វើឱ្យអ្នកទាំងពីរមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ស្រលាញ់បាត់មុខគ្នាមិនបាន។

ប៉ុន្តែស្នេហាដ៏ជ្រាលជ្រៅ ទីបំផុតនៅតែត្រូវបានភាពជាក់ស្តែងវាយផ្តួលបាន ហើយស្នេហាកាន់តែសាបរលាបទៅ។ ប្រហែលជាអ្នកអាចនៅតែស្រលាញ់គេដដែល ក៏ប្រហែលជាគេក៏មិនដែលធ្លាប់គិតថាបោះបង់អ្នកដែរ ប៉ុន្តែមនោសញ្ចេតនាអ្នកទាំងពីរ ដល់ទីបំផុតនៅតែមិនអាចត្រលប់ដូចកាលពីមុនបាន។

ចាប់ពីពេលដែលអ្នកជ្រើសរើសបែកគ្នានៅខណៈពេលនោះ អ្វីៗលែងត្រលប់ទៅដូចដើមបានទៀតហើយ មានតែជ្រើសរើសជីវិតរស់នៅរៀងៗខ្លួន។ ឃើញស្នេហាចាកចេញទៅឆ្ងាយដោយសន្សឹមៗ គឺគ្មានមធ្យោបាយឡើយ កាន់តែឈឺចាប់។ ដូច្នេះស្រលាញ់ហើយបែរជាមិនអាចនៅជាមួយគ្នា រមែងតែជាការកុហកទាំងខ្លួនឯង និងកុហកដល់អ្នកដទៃ ព្រោះក្នុងចិត្តស្រលាញ់ តែមាត់បែរជានិយាយថាចង់ដកខ្លួនទៅវិញ។

669720b71630b54285a1c17285c45e05

ពីមុន អ្នកយល់ថាការដកខ្លួនដ៏ល្អបំផុត គឺជាការបំភ្លេចមនុស្សដែលខ្លួនស្រលាញ់ ប៉ុន្តែអ្នកបានចាប់អារម្មណ៍ថា មនុស្សដែលអ្នកធ្លាប់ស្រលាញ់បាត់មុខមិនបាន ម្តេចនឹងអាចថាភ្លេចគឺភ្លេចបានទៅ។ ក្រោយមកទើបខ្ញុំយល់ថា តាមពិតទៅការដកខ្លួនដ៏ល្អបំផុត មិនមែនបំភ្លេចរូបគេនោះទេ តែនៅក្នុងពេលនេះត្រូវបញ្ឈប់ កុំទៅស្រលាញ់គេទៀត ក៏កុំទៅរំខានដល់គេទៀត។ ការបឈ្ឈប់នៅពេលនេះគឺបានន័យថា ថ្ងៃក្រោយអ្នកទាំងពីរលែងមានទំនាក់ទំនងនឹងគ្នា កុំរំខានដល់គ្នាទៀត។

ការភ្លេចមនុស្សម្នាក់ គឺជារឿងដែលលំបាក ក៏ជារឿងដែលមិនពិតជាក់ស្តែងដែរ ឈប់ត្រឹមនៅក្នុងមនោសញ្ចេតនាដែលចង់ចាំដ៏ជ្រាលជ្រៅ មិនមែនមនុស្សធម្មតាអាចធ្វើបាននោះទេ។ ប៉ុន្តែពេលវេលារមែងតែមានថាមពលអាចរំលាយនូវអ្វីៗទាំងអស់ កាន់តែបង្ខំខ្លួនឯងឱ្យបំភ្លេចគេ មិនដូចជាបណ្តោយតាមនិស្ស័យឡើយ លែងទៅរំខានគេជាជម្រើសដ៏ល្អបំផុត។ ថ្ងៃក្រោយអ្នកទាំងពីរ ត្រូវមានគន្លងជីវិតរស់នៅរាងខ្លួន វាសនាបានកំណត់ថាត្រូវរស់នៅរាងខ្លួន លែងមានការទាក់ទងគ្នាអ្វីទាំងអស់។

សូមអ្នកដកខ្លួនចេញទៅ កុំនៅនឹកនាអ្វីទៀត ស្នេហាដែលបានកន្លងផុតអស់រាប់សិនឆ្នាំ មិនអាចហៅត្រលប់មកវិញបានទេ ទោះជាទទួលបានសាជាថ្មីម្តងទៀត ក៏ទីបំផុតលែងដូចសភាពមុនទៀតដែរ។ ពិភពស្នេហាតែងតែវិលមិនឈប់ មិនមែនរាល់ស្នេហាសុទ្ធតែមានផ្លែផ្កានោះទេ ក៏មិនមែនរាល់ការចាកចេញសុទ្ធតែមានភាពធូរស្រាល និងស្ងាត់ចិត្តដែរ។ ដូច្នេះហើយ ការដកខ្លួនដ៏ល្អបំផុត គឺមិនត្រូវទៅរំខានគេ ព្រោះថាមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងស្នេហាដ៏ស្មោះសររបស់អ្នក បើនិយាយចំពោះគេនោះវិញ ប្រហែលជាការដង្ហើយហៅការចងចាំនៃការឈឺចាប់ចំពោះគេទៅវិញទេ។

Fa1c62266ca087f9bae936e383640c1a



គេតែងនិយាយថា រឿងដែលមិនសមបំណងរបស់មនុស្ស១០រឿង មាន៨ ទៅ៩រឿងទៅហើយ បានជាបែបនេះហើយ មនុស្សដែលបាត់បង់ទៅ កុំទៅស្វែងរកដោយលំបាកទៀតអី។ ថ្ងៃក្រោយ ទោះជានឹកគេយ៉ាងណា ក៏កុំទៅរំខានគេដែរ ទោះជាស្រលាញ់យ៉ាងណា ក៏ទៅទាក់ទាមនឹងគេទៀតអី ទោះជាក្នុងចិត្តទ្រាំមិនបានចេះតែចង់ទៅទាក់ទងគេយ៉ាងណាក៏ដោយ ក៏ត្រូវតែទ្រាំឱ្យបាន។

អ្នកត្រូវប្រាប់ខ្លួនឯងថា មនុស្សដែលធ្លាប់មានវត្តមាននៅក្នុងជីវិតរបស់អ្នក គេគ្រាន់តែជាពន្លឺផ្កាយដែលមានពន្លឺភ្លឹបភ្លែតនាពេលរាត្រីប៉ុណ្ណោះ មិនមែនជាព្រះអាទិត្យដ៏មានរស្មីចែងចាំងនៅក្នុងជីវិតអ្នកឡើយ។ រឿងអតីតកាល ដ្បិតតែស្រល់ស្អាតមែន តែទីបំផុតនៅតែជារឿងកន្លងហួសដដែល មនុស្សម្នាក់នោះ ដ្បិតតែអ្នកស្រលាញ់គេខ្លាំងមែន តែទីបំផុតនៅតែមិនមែនជាមនុស្សចុងក្រោយរបស់អ្នក។

មិនអាចដើរជាមួយគ្នាដល់ទីបញ្ចប់ ប្រាកដណាស់ គឺនឹងមានវិប្បសារី ប៉ុន្តែយើងគួរតែគិតអ្វីវិជ្ជមានវិញ គិតថាអ្នក និងរូបគេយ៉ាងហោចណាស់ក៏ធ្លាប់បានដើរឆ្លងកាត់រឿងជាច្រើនជាមួយគេ បែបនេះក៏អាចស្កប់ស្កល់ដែរ អ្វីផ្សេងទៀតប្រគល់ឱ្យព្រេងវាសនា និងពេលវេលាចុះ។ ថ្ងៃក្រោយ អ្នកមានជីវិតរបស់អ្នក គេក៏មានជីវិតរស់នៅរបស់គេដែរ។

9ded9339ddc64c475a9785b518972883

បានជាគ្មានភ័ព្វសំណាងឱ្យអ្នកទាំងពីរបានរស់នៅជាមួយគ្នាបាន ដូច្នេះឈប់នៅរេរាក្បែរគេទៀតទៅ។ ណ្ហើយចុះ ដកខ្លួនចេញទៅ កុំរំខានគេទៀតអី។ ភាគច្រើនគេនិយាយថា ការចូលចិត្តគឺជាភាពព្រហើនមួយ តែសេចក្តីស្រលាញ់គឺជាការពុះពារ។ ព្រោះតែមនោសញ្ចេតនា ដែលអ្នកមានទៅលើគេកាលពីកន្លងទៅ ដូច្នេះអ្នកបច្ចុប្បន្នេះ រឹតតែសង្ឃឹមថាគេបានសុខ ហើយចំពោះការរំខានវិញ គ្រាន់តែឱ្យមនុស្សពីរនាក់រងការឈឺចាប់ឥតល្ហែតែប៉ុណ្ណោះ។

ការដកខ្លួនដ៏ល្អបំផុត គឺកុំទៅរំខានគេទៀតអី គឺរស់នៅក្នុងជីវិតរាងខ្លួនដោយភាពស្ងប់សុខចុះ កុំទៅរំឭកហៅស្នេហាដែលពោលពេញដោយការឈឺចាប់អី។ មួយជីវិតរបស់មនុស្ស ពេលដែលស្រលាញ់គ្នា អ្នកអាចប្រឹងប្រែងទៅពុះពារ ចំពោះមនោសញ្ចេតនាដ៏ស្មោះសរវិញ បើពេលដែលចំណុចមួយមិនអាចដើរទៅមុខទៀតបាន មានតែការដកខ្លួនចេញ កុំទៅទាក់ទាមអ្វីទៀត ក៏កុំទៅរំខានគ្នាទៅវិញទៅមកដែរ នេះគឺជាជម្រើសល្អបំផុត៕

អត្ថបទ ៖ Mythical Bird/Knongsrok